| has gloss | khm: អង់គ្លេស (ភាសាអង់គ្លេស៖ England) គឺជាប្រទេសមួយនៃរាជាណាចក្ររួម។ ប្រទេសនេះ មានប្រជាជនជាង ៨៣% នៃប្រជាជនសរុបនៃរាជាណាចក្ររួម ដែលមានផ្ទៃដីប្រមាណ ២/៣ នៃកោះ "Great Britain" ស្ថិតនៅភាគខាងត្បូងនៃកោះនេះ។ អង់គ្លេស មានព្រំប្រទល់ខាងជើងជាប់នឹង ប្រទេសស្កុតឡែន និង ខាងលិចជាប់ជាមួយប្រទេសវ៉ែល ក្រៅពីនេះគឺជាប់នឹង សមុទ្រខាងជើង សមុទ្រអៀរឡង់ សមុទ្រសែលទិក ច្រកសមុទ្រប្រ៊ីស្តុល និង ច្រកសមុទ្រអង់គ្លេស។ ទីក្រុងឡុងដ៍ គឺជារាជធានីរបស់អង់គ្លេស និង ជាទីក្រុងធំបំផុតនៃរាជាណាចក្ររួម និង ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅសហភាពអឺរ៉ុប។ |